លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។
១ សាំយូអែល 28:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ត្រីនោះឃើញលោកសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ព្រះករុណាជាព្រះបាទសូលទេតើ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្ត្រីនោះបានឃើញសាំយូអែល គាត់ក៏ស្រែកឡើងជាខ្លាំង ហើយទូលស្តេចសូលថា៖ «ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ? លោកនេះហើយ គឺជាស្តេចសូល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល អាល់គីតាប ពេលស្ត្រីនោះឃើញសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចបញ្ឆោតខ្ញុំដូច្នេះ អ្នកជាស្តេចសូលទេតើ!»។ |
លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។
មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នកអំពីកូន ដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។
ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូអែលឲ្យខ្ញុំ!»។
ព្រះរាជាមានរាជឱង្ការថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះទូលថា៖ «ខ្ញុំម្ចាស់ឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។
នៅគ្រានោះ លោកសាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រាអែល។