Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:12 - អាល់គីតាប

12 ពេល​ស្ត្រី​នោះ​ឃើញ​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​បញ្ឆោត​ខ្ញុំ​ដូច្នេះ អ្នក​ជា​ស្តេច​សូល​ទេ​តើ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​ទូល​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ? លោក​នេះ​ហើយ គឺ​ជា​ស្តេច​សូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ស្ត្រី​នោះ​ឃើញ​លោក​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះ‌ករុណា​ជា​ព្រះ‌បាទ​សូល​ទេ​តើ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹម​ឡើង យ៉ាកកូប​ឃើញ​ថា​ជា​លេអា គាត់​ពោល​ទៅ​កាន់​ឡាបាន់​ថា៖ «ម្តេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។


មុន​ពេល​នាង​មក​ដល់ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​អហ៊ីយ៉ា​ថា៖ «ភរិយា​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក អំពី​កូន​ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។


ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា?»។ ស្តេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​សាំយូ‌អែល​ឲ្យ​ខ្ញុំ!»។


ស្តេច​មាន​ប្រសាសន៍​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ជម្រាប​ថា៖ «ខ្ញុំ​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។


នៅ​គ្រា​នោះ សាំយូ‌អែល​ទទួល​មរណ‌ភាព​ផុត​ទៅ​ហើយ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​គាត់​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​គាត់។ នៅ​ជំនាន់​នោះ​ស្តេច​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម