នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។
១ សាំយូអែល 27:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះបាទអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក និងជាស្ដេចក្រុងកាថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដាវីឌក៏នាំទាំងពួកប្រាំមួយរយនាក់ ដែលនៅជាមួយលោក ទៅស្រុករបស់ព្រះបាទអ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ អាល់គីតាប ទតនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ស្តេចអគីស ជាបុត្ររបស់ស្តេចម៉ាអុក និងជាស្តេចក្រុងកាថ។ |
នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។
នៅថ្ងៃដដែលនោះ លោកដាវីឌរត់គេចខ្លួនចេញពីព្រះបាទសូល ហើយទៅជួបព្រះបាទអគីស នៅក្រុងកាថ។
ពួករាជបម្រើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
លោកដាវីឌក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយលោកដាវីឌក៏សៀតដាវនៅចង្កេះដែរ។ លោកនាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។
លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
លោកដាវីឌ និងទាហានទាំងប្រាំមួយរយនាក់ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។