១ សាំយូអែល 27:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទអគីសសួរលោកដាវីឌថា «តើថ្ងៃនេះ លោកទៅវាយស្រុកណាខ្លះ?» លោកដាវីឌតែងតែទូលស្ដេចថា «ទូលបង្គំទៅវាយតំបន់ខាងត្បូងស្រុកយូដា» ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា នឹងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន អាល់គីតាប ពេលស្តេចអគីសសួរទតថា «តើថ្ងៃនេះលោកទៅវាយស្រុកណាខ្លះ?» ទតតែងតែជម្រាបស្តេចថា «ខ្ញុំទៅវាយតំបន់ខាងត្បូងស្រុកយូដា»ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ |
ពួកអ្នកដែលស្ដេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកលោកឆ្លងផុតទៅហើយ»។ ពួកគេរុករក តែពុំបានប្រទះឃើញលោកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរេន អូសែម និងអហ៊ីយ៉ា។
សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យទូលបង្គំប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ!
ភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្ដីសុខ។
ពេលឃើញជនជាតិកែន លោកថ្លែងថា៖ «អ្នកមានទីលំនៅដ៏រឹងមាំ ដូចសត្វធ្វើសំបុកនៅលើថ្មដា។
ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។
លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។
សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែល ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន លើសស្ត្រីទាំងឡាយ! សូមព្រះអង្គប្រទានពរដល់នាង លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នាជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែល ដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។
លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។
ពេលនោះ ស្រាប់តែមានអ្នកនាំសារម្នាក់មកទូលព្រះបាទសូលថា៖ «សូមស្ដេចយាងទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។
លោកដាវីឌពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះលោកខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកលោកដាវីឌបានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលលោកស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន លោកដាវីឌតែងតែប្រើវិធីនេះជារៀងរហូត។
លោកដាវីឌទូលព្រះបាទអគីសថា៖ «បពិត្រព្រះករុណាជាអម្ចាស់ តើទូលបង្គំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលទូលបង្គំមកបម្រើព្រះករុណា រហូតដល់ពេលនេះ តើទ្រង់ទតឃើញថា ទូលបង្គំមានកំហុសអ្វីខ្លះដែរ បានជាទូលបង្គំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ព្រះករុណាដូច្នេះ?»។
ព្រឹទ្ធាចារ្យនៅរ៉ាកាល ព្រឹទ្ធាចារ្យនៅភូមិរបស់ពួកយេរ៉ាម្អែល ព្រឹទ្ធាចារ្យនៅភូមិរបស់ពួកកែន