លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់» ។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ» ។
១ សាំយូអែល 23:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្រាប់តែមានអ្នកនាំសារម្នាក់មកទូលព្រះបាទសូលថា៖ «សូមស្ដេចយាងទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈនោះ មានអ្នកនាំដំណឹងមកទូលដល់ស្ដេចសូលថា៖ «សូមព្រះករុណាយាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ មានអ្នកនាំដំណឹងមក ទូលដល់សូលថា សូមទ្រង់យាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ អាល់គីតាប ពេលនោះស្រាប់តែមានអ្នកនាំសារម្នាក់ មកជម្រាបស្តេចសូលថា៖ «សូមស្តេចទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។ |
លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់» ។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ» ។
ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី
មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
ព្រះអម្ចាស់រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ នៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។
ព្រះបាទសូលដើរតាមជម្រាលភ្នំម្ខាង រីឯលោកដាវីឌ និងពួកលោកដើរតាមជម្រាលភ្នំម្ខាងទៀត។ លោកប្រញាប់ប្រញាល់រត់គេចពីព្រះបាទសូល ប៉ុន្តែ ព្រះបាទសូល និងពលទាហាន បានព័ទ្ធ ហើយបម្រុងនឹងចាប់ខ្លួនពួកលោក។
ព្រះបាទសូលក៏ឈប់ដេញតាមលោកដាវីឌ ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា» ។
ពេលព្រះបាទអគីសសួរលោកដាវីឌថា «តើថ្ងៃនេះ លោកទៅវាយស្រុកណាខ្លះ?» លោកដាវីឌតែងតែទូលស្ដេចថា «ទូលបង្គំទៅវាយតំបន់ខាងត្បូងស្រុកយូដា» ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។