ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 20:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្ដី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា គ្មាន​បញ្ហា​អ្វី​ទេ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ខ្ញុំ​នឹង​ចាត់​ក្មេង​ជំទង់​ម្នាក់​ឲ្យ​ទៅ​ដោយ​ថា "ចូរ​ទៅ​រក​ព្រួញ​មក" ហើយ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា "មើល៍ ព្រួញ​នៅ​ខាង​អាយ​ឯង​ឯ​ណេះ ចូរ​រើស​យក​មក" នោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា គ្មាន​ហេតុ​អ្វី​នឹង​នាំ​ឲ្យ​អន្តរាយ​ទេ មាន​តែ​សេចក្ដី​មេត្រី​ដល់​អ្នក​ប៉ុណ្ណោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ខ្ញុំ​នឹង​ចាត់​ក្មេង​ជំទង់​ម្នាក់ ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​រក​ព្រួញ​មក ហើយ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង‌អាយ​ឯង​ឯ​ណេះ ចូរ​រើស​យក​មក នោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា គ្មាន​ហេតុ​អ្វី​នឹង​នាំ​ឲ្យ​អន្តរាយ​ទេ មាន​តែ​សេចក្ដី​មេត្រី​ដល់​អ្នក​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្តី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា គ្មាន​បញ្ហា​អ្វី​ទេ!

សូមមើលជំពូក



១ សាំ‌យូ‌អែល 20:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។


ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។


ទោះ​បី​គេ​ស្បថ ដោយ​យក​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​សាក្សី​ក្ដី ក៏​ពាក្យ​សម្បថ​របស់​គេ​មិន​ពិត​ដែរ។


អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយ នៅ​ក្រុង​សាម៉ារី​ថា: “ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះ‌ជន្ម របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី” “ខ្ញុំ​សូម​ស្បថ ដោយ​យក ព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី” អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»


ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​រក​ថ្ម​នោះ គឺ​ខ្ញុំ​បាញ់​តម្រង់​ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​មួយ។


ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។


សម្ដេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្ដេច​យ៉ូណា‌ថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។