ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត ។
១ សាំយូអែល 19:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះបាទសូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវ ស្ដេចសួរគេថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណាយ៉ូត ជិតភូមិរ៉ាម៉ា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយអង្គទ្រង់ផ្ទាល់ កាលបានទៅដល់អណ្តូងមួយនៅត្រង់សេគូវ ទ្រង់សួរគេថា៖ «តើសាំយូអែល និងដាវីឌនៅឯណា?» គេឆ្លើយថា៖ «លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេលនោះទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយព្រះអង្គទ្រង់វិញ កាលបានដល់ទៅអណ្តូង១នៅត្រង់សេគូវ នោះទ្រង់សួរគេថា តើសាំយូអែលនឹងដាវីឌនៅឯណា គេឆ្លើយថា លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា អាល់គីតាប ដូច្នេះ ស្តេចសូលក៏ទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវស្តេចសួរគេថា៖ «តើសាំយូអែល និងទតនៅឯណា?»។ គេប្រាប់ថា៖ «លោកនៅឯណាយ៉ូតជិតភូមិរ៉ាម៉ា។ |
ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត ។
មានគេនាំដំណឹងនេះទៅទូលព្រះបាទសូល ស្ដេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះបាទសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះស្លុងស្មារតី ស្រែកច្រៀង និងរាំ ដូចពួកមុនៗ។
ស្ដេចក៏យាងទៅទីនោះ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចយាងរហូតដល់ណាយ៉ូត នៅភូមិរ៉ាម៉ា ទាំងស្លុងស្មារតី ស្រែកច្រៀង និងរាំ។