ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
១ សាំយូអែល 19:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេនាំដំណឹងនេះទៅទូលព្រះបាទសូល ស្ដេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះបាទសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះស្លុងស្មារតី ស្រែកច្រៀង និងរាំ ដូចពួកមុនៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដំណឹងនោះបានឮទៅដល់ស្ដេចសូល ទ្រង់ចាត់មួយពួកទៀតឲ្យទៅ តែអ្នកទាំងនោះក៏ថ្លែងទំនាយដែរ ស្ដេចសូលចាត់មនុស្សឲ្យទៅជាគម្រប់បីដង តែគេថ្លែងទំនាយដូចគ្នាទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគំរប់៣ដង តែគេទាយដូចគ្នាទាំងអស់ អាល់គីតាប មានគេនាំដំណឹងនេះទៅជម្រាបស្តេចសូល ស្តេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេថ្លែងបន្ទូលរបស់អុលឡោះដែរ។ ស្តេចសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះថ្លែងបន្ទូលរបស់អុលឡោះដូចពួកមុនៗ។ |
ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
ព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ ឃើញក្រុមព្យាការីដែលមានលោកសាំយូអែលជាអ្នកនាំមុខ កំពុងស្លុងស្មារតី ស្រែកច្រៀង និងរាំ ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើទាហានទាំងនោះ ធ្វើឲ្យពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។
ដូច្នេះ ព្រះបាទសូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវ ស្ដេចសួរគេថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណាយ៉ូត ជិតភូមិរ៉ាម៉ា»។