Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 27:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ទោះបីជា​បុក​មនុស្សល្ងីល្ងើ​ដោយ​អង្រែ​ក្នុង​ត្បាល់​ជាមួយ​ស្រូវ​ក៏ដោយ ក៏​ភាពល្ងីល្ងើ​របស់គេ​នៅតែ​មិន​ចាកចេញ​ពី​គេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ នៅ​ក្នុង​ត្បាល់​ជា‌មួយ​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចម្កួត​របស់​វា មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 27:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​មាន​ហេតុ‌ការណ៍​កើត​ឡើង​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌បាទ​យេរ៉ូ‌បោម​នៅ​តែ​ពុំ​ព្រម​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់។ ស្ដេច​នៅ​តែ​បន្ត​តែង‌តាំង​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​ជា​បូជា‌ចារ្យ សម្រាប់​បម្រើ​ការ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ បើ​មាន​នរណា​ចង់​បម្រើ​កិច្ចការ​នេះ ស្ដេច​ក៏​តែង‌តាំង​គេ​ឲ្យ​បម្រើ​ការ​ក្នុង​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ។


នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សម្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។


មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។


អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។


មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។


យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។


តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរ ហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើ ស្បែក​របស់​វា​បាន​ឬ​ទេ? រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​ឡើយ។


បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ព្រះអង្គ​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាង‌ចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះអង្គ​វិញ​ទេ។


មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះ‌បាទ​សូល​ចាត់​ក្រុម​ទី​បី​ឲ្យ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម