ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ
១ សាំយូអែល 18:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលដាវីឌបានទូលស្ដេចសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តរបស់ដាវីឌ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលដាវីឌទូលទៅសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ អាល់គីតាប ពេលទតនិយាយជាមួយស្តេចសូលចប់ហើយ សម្តេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងទត ហើយស្រឡាញ់ទតដូចស្រឡាញ់ខ្លួនឯងដែរ។ |
ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ
បងយ៉ូណាថានជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្ដីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
ព្រះបាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្ដី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។
ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។
អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះរមែងកើតទុក្ខ តែមិត្តភក្ដិខ្លះមានចិត្តស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។
ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្ដិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់
គឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រិស្តផ្ទាល់
ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលមានចិត្តគំនិតតែមួយ លើកគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។
ពួកទាហានទូលព្រះបាទសូលថា៖ «សម្ដេចយ៉ូណាថានមិនត្រូវសុគតឡើយ! ដ្បិតសម្ដេចទេតើដែលដណ្ដើមបានជ័យជម្នះដ៏ធំធេងនេះឲ្យប្រជាជាតិអ៊ីស្រាអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសិរសារបស់សម្ដេចឡើយ ដ្បិតព្រះជាម្ចាស់បានជួយសម្ដេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្ដេចយ៉ូណាថានឲ្យរួចពីស្លាប់។
ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។
សម្ដេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។
សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
ដូច្នេះ សូមបងសម្តែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមព្រះអម្ចាស់។ ម្យ៉ាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅថ្វាយបិតារបស់បងអី»។
អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា បុត្ររបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា បុត្រយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។
លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ បន្ទាប់មក សម្ដេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯលោកដាវីឌស្នាក់នៅហូរ៉េសាដដែល។