ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 15:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​សូល​យាង​ទៅ​ដល់​ក្រុង​របស់​ជន‌ជាតិ​អាម៉ា‌ឡេក ទ្រង់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​សូល​ក៏​នាំ​ទៅ​ទី​ក្រុង​របស់​ពួក​អាម៉ាឡេក ហើយ​បង្កប់​ពល​នៅ​វាល​ច្រក​ភ្នំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​សូល​ទ្រង់​ក៏​នាំ​ទៅ​ឯ​ទី​ក្រុង​របស់​ពួក​អាម៉ា‌លេក ហើយ​បង្កប់​ពល​នៅ​វាល​ច្រក​ភ្នំ

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​សូល​ទៅ​ដល់​ក្រុង​របស់​ជន‌ជាតិ​អាម៉ាឡេក គាត់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 15:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។


លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!


ព្រះ‌បាទ​សូល​ក៏​កេណ្ឌ​ទ័ព ហើយ​យាង​ចេញ​មក​ត្រួត​ពល​នៅ​ថេ‌លែម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០ ០០០​នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០​នាក់ ពី​កុល‌សម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។


បន្ទាប់​មក ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ជន‌ជាតិ​កែន​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ា‌ឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា​ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន‌ជាតិ​កែន​ចាក​ចេញ​ពី​ចំណោម​ជន‌ជាតិ​អាម៉ា‌ឡេក។