លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។
១ សាំយូអែល 15:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលវិលទៅរ៉ាម៉ាវិញ ហើយព្រះបាទសូលក៏វិលទៅដំណាក់នៅគីបៀរដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលក៏វិលទៅរ៉ាម៉ាវិញ ហើយស្ដេចសូលឡើងទៅលំនៅរបស់ព្រះអង្គនៅគីបៀរ ជាស្រុករបស់ព្រះអង្គវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសាំយូអែលវិលទៅឯរ៉ាម៉ាវិញទៅ ហើយសូលទ្រង់ឡើងទៅឯលំនៅទ្រង់នៅគីបៀរ ជាស្រុករបស់ទ្រង់វិញដែរ អាល់គីតាប សាំយូអែលវិលទៅរ៉ាម៉ាវិញ ហើយស្តេចសូលក៏វិលទៅម៉ាស្ទិទ នៅគីបៀរដែរ។ |
លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។
ព្រះបាទសូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្ដាលចិត្ត ហែរហមទៅជាមួយផង។
អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលព្រះបាទសូលគង់នៅ ហើយរៀបរាប់សេចក្ដីទាំងនោះឲ្យប្រជាជនស្ដាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។
បន្ទាប់មក លោកវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនៅរ៉ាម៉ាវិញ គឺទីនោះហើយដែលលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែល និងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។