ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។
១ សាំយូអែល 15:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះបាទសូល ហើយព្រះបាទសូលក្រាបថ្វាយបង្គំព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកសាំយូអែលបានវិលមកខាងស្ដេចសូលវិញ ហើយស្ដេចសូលក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសាំយូអែលបានវិលមកខាងសូលវិញ ហើយសូលទ្រង់ក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។ អាល់គីតាប សាំយូអែលក៏សុខចិត្តវិលមកវិញ គាត់ដើរតាមពីក្រោយស្តេចសូល ហើយស្តេចសូលក្រាបថ្វាយបង្គំអុលឡោះតាអាឡា។ |
ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។
លោកសាំយូអែលទូលតបព្រះបាទសូលថា៖ «ទូលបង្គំមិនវិលទៅជាមួយព្រះករុណាវិញទេ ដ្បិតព្រះករុណាបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះអម្ចាស់ក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតដែរ»។
ព្រះបាទសូលមានរាជឱង្ការថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះ ខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកព្រឹទ្ធាចារ្យនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រាអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់លោក»។
លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។