ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។
១ សាំយូអែល 15:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ខ្ញុំអង្វរលោក សូមមេត្តាអត់ទោសឲ្យខ្ញុំ ដែលបានប្រព្រឹត្តអំពើបាបនេះផង។ សូមលោកត្រឡប់មកជាមួយខ្ញុំវិញ ដើម្បីឲ្យខ្ញុំទៅក្រាបថ្វាយបង្គំព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង អាល់គីតាប ឥឡូវនេះ ខ្ញុំអង្វរលោក សូមមេត្តាអត់ទោសឲ្យខ្ញុំដែលបានប្រព្រឹត្តអំពើបាបនេះផង។ សូមលោកត្រឡប់មកជាមួយខ្ញុំវិញ ដើម្បីឲ្យខ្ញុំទៅក្រាបថ្វាយបង្គំអុលឡោះតាអាឡា»។ |
ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។
ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
លោកសាំយូអែលទូលតបព្រះបាទសូលថា៖ «ទូលបង្គំមិនវិលទៅជាមួយព្រះករុណាវិញទេ ដ្បិតព្រះករុណាបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះអម្ចាស់ក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតដែរ»។