នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។
១ សាំយូអែល 14:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជម្នះលើពួកគេជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប អាល់គីតាប ក្រោយពេលដែលស្តេចសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រអែលហើយ គាត់បានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្តេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្តេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។ |
នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។
នាងពៅក៏សម្រាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។
ធ្នូរបស់សម្ដេចយ៉ូណាថានឥតរេថយឡើយ ហើយដាវរបស់ព្រះបាទសូល ក៏មិនស៊កចូលស្រោមវិញដែរ ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។
កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្ដេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។
ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រ ដោយសុចរិត និងយុត្តិធម៌។
ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្ដេចស្រុកសូបា ក្នុងពេលដែលព្រះបាទហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
ព្រះជាម្ចាស់បានបណ្ដាលឲ្យលោករេសោន ជាកូនរបស់លោកអេលីយ៉ាដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ព្រះបាទសាឡូម៉ូន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺព្រះបាទហាដា-រេស៊ើរ ជាស្ដេចស្រុកសូបា។
ព្រះអម្ចាស់ពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែលឲ្យបាត់ពីផែនដីទេ។ ដូច្នេះ ព្រះអង្គសង្គ្រោះប្រជាជននេះ តាមរយៈព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស។
អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។
ព្រះបាទសូលបានឡើងគ្រងរាជ្យនៅពេលស្ដេចមានព្រះជន្មាយុ…វស្សា។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានពីរឆ្នាំហើយ
បន្ទាប់មក ព្រះបាទសូលឈប់ដេញតាមពួកភីលីស្ទីន ហើយពួកនោះក៏វិលត្រឡប់ទៅស្រុករបស់គេវិញ។
ក្នុងមួយជីវិត ព្រះបាទសូលធ្វើសង្គ្រាមយ៉ាងសាហាវទល់នឹងពួកភីលីស្ទីន។ ហេតុនេះហើយបានជាព្រះបាទសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់ស្ដេច។
ថ្ងៃនោះ រាជបម្រើម្នាក់របស់ព្រះបាទសូលស្ថិតនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ដើម្បីបំពេញកិច្ចការខាងសាសនា គឺគាត់ឈ្មោះដូអេក ជាជនជាតិអេដុម ដែលទទួលខុសត្រូវលើពួកគង្វាលរបស់ស្ដេច។