លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
១ របាក្សត្រ 8:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នើរ បង្កើតគីស គីសបង្កើតសូល ហើយសូលបង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនើរ ក៏បង្កើតគីស ហើយគីសបង្កើតសូល ឯសូល ក៏បង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល អាល់គីតាប លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូល ស្តេចសូលជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ |
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
ព្រះបាទដាវីឌបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។
និងមីកឡូត ដែលជាឪពុករបស់សាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។
ពួកភីលីស្ទីនដេញតាមព្រះបាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីសជាអភិជនមួយរូប
លោកមានកូនប្រុសម្នាក់ឈ្មោះសូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់។