២ សាំយូអែល 4:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះបាទដាវីឌបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះបាទដាវីឌបញ្ជាពួកយុវជនរបស់ខ្លួន ហើយគេក៏សម្លាប់អ្នកទាំងពីរនោះទៅ ព្រមទាំងកាត់ដៃកាត់ជើងយកទៅព្យួរនៅក្បែរស្រះ ត្រង់ហេប្រុន តែគេនាំយកព្រះសិររបស់ព្រះបាទអ៊ីស-បូសែត ទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរ នៅក្រុងហេប្រុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 រួចដាវីឌបង្គាប់ដល់ពួកកំឡោះរបស់ទ្រង់ ហើយគេក៏សំឡាប់អ្នកទាំង២នោះទៅ ព្រមទាំងកាត់ដៃកាត់ជើង យកទៅព្យួរនៅក្បែរស្រះត្រង់ហេប្រុន តែគេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរ នៅក្រុងហេប្រុនទៅ។ សូមមើលជំពូកអាល់គីតាប12 ស្តេចទតបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯក្បាលរបស់ស្តេចអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។ សូមមើលជំពូក |