ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 3:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​បង្កើត​បុត្រ​ទាំង​ប្រាំមួយ​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​រយៈ​ពេល​ប្រាំបីរ​ឆ្នាំ​ប្រាំមួយ​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិបបី​ឆ្នាំ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម អស់​៣៣​ឆ្នាំ​ទៀត

សូមមើលជំពូក

អាល់គីតាប

កូន​ទាំង​ប្រាំ​មួយ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

សូមមើលជំពូក



១ របា‌ក្សត្រ 3:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ជន‌ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេប្រូន។


ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ។


ស្ដេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


បុត្រ​ទី​ប្រាំ​ព្រះ‌នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល បុត្រ​ទី​ប្រាំ​មួយ​ព្រះ‌នាម​យីត‌រាម ប្រសូត​ពី​នាង​អេក‌ឡា។