ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​នៃ​យើង ដែល​ទ្រង់​ព្រះ‌សណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​អស់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន ជា​ក្រុម​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​បាន​ស្រុក​ល្អ​នេះ ទុក​ជា​កេរ‌អាករ​នៃ​អ្នក​រាល់​គ្នា ហើយ​ទុក​ជា​មត៌ក​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ខាង​ក្រោយ​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​ចំពោះ​ពួក​អ៊ីស្រាអែល​ទាំង​អំបាល‌ម៉ាន ជា​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក ហើយ​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​បាន​ស្រុក​ល្អ​នេះ ទុក​ជា​កេរ្តិ៍‌អាករ​នៃ​អ្នក​រាល់​គ្នា ហើយ​ទុក​ជា​មរដក​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ខាង​ក្រោយ​ត​ទៅ។

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ក្រុម‌ជំអះ​របស់អុលឡោះ‌តាអាឡា ហើយ​នៅ​ចំពោះ​មុខ​ម្ចាស់​នៃ​យើង ដែល​ទ្រង់​ស្តាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​ទាំង​អស់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។

សូមមើលជំពូក



១ របា‌ក្សត្រ 28:8
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន​ដូច​សព្វ​ថ្ងៃ យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​គេ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច”។


រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បម្រើ​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លះ‌បង់​ចោល​បុត្រ​រហូត​ត​ទៅ។


ដូច្នេះ មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​ឲ្យ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ដទៃ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា រៀបការ​ជា​មួយ​កូន​ស្រី​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​បាន​សុខ និង​ចម្រុង‌ចម្រើន​ក្ដី កុំ​រវី‌រវល់​នឹង​ពួក​គេ​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​បរិភោគ​ភោគ‌ផល​ដ៏​ល្អៗ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទុក​ទឹក​ដី​នេះ​ជា​កេរ‌មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រហូត​ត​រៀង​ទៅ”។


សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្តែង!។


ព្រះអង្គ​បាន​ប្រទាន​ព្រះ‌ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។


ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។


ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់‌ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់​គ្នា​ផង។


មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។


កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែ‌ផ្ដាំ​ជានិច្ច។


ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក ឥត​ខ្វះ​មួយ​ណា​ឡើយ គឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា ដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ នឹង​ប្រមែ‌ប្រមូល​វា​មក។


ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក»។


សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។


លោក​ម៉ូសេ និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។


រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។


អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​របៀប​ណា។


«ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់‌ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជា‌ជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។


អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ។


ត្រូវ​ដើរ​តាម​មាគ៌ា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត មាន​សុភមង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​ងាក​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត ព្រះអង្គ​នឹង​បែរ​មក​ដាក់​ទោស​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប‌សូន្យ ថ្វី‌ដ្បិត​តែ​ព្រះអង្គ​ធ្លាប់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ក៏​ដោយ»។