ចោទិយកថា 27:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 លោកម៉ូសេ និងក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 លោកម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ប្រជាជនថា៖ «ចូរកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នោះម៉ូសេ នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏បង្គាប់ដល់បណ្តាជនថា ចូរកាន់តាមគ្រប់ទាំងបញ្ញត្តដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ សូមមើលជំពូកអាល់គីតាប1 ម៉ូសា និងក្រុមអះលីជំអះនៃជនជាតិអ៊ីស្រអែលបានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ សូមមើលជំពូក |
ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដែលជាក្រុមជំនុំរបស់ព្រះអម្ចាស់ ហើយនៅចំពោះព្រះភ័ក្ត្រព្រះនៃយើង ដែលទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌កឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។