ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 22:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ត​ទៅ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​វិញ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង យើង​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​នឹង​តាំង​រាជ្យ​គេ​លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ"។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​វិញ វា​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​នឹង​តាំង​រាជ្យ​វា លើ​នគរ​អ៊ីស្រាអែល​ជា​ដរាប​ទៅ

សូមមើលជំពូក

អាល់គីតាប

គឺ​កូន​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រ‌អែល​រហូត​ត​ទៅ!”។

សូមមើលជំពូក



១ របា‌ក្សត្រ 22:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដូច្នេះ។


ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិ‌វង្ស​មួយ​មក​ទូលបង្គំ​ថា នៅ​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។


ដូច្នេះ ទូលបង្គំ​មាន​បំណង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ថា “បុត្រ​របស់​អ្នក ដែល​យើង​នឹង​តែង‌តាំង​ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សម្រាប់​យើង”។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​សម្តែង​ព្រះ‌បារមី ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ


យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។


ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះអង្គ​ជ្រើស​រើស​សាឡូម៉ូន​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល ជា​អាណា‌ចក្រ​របស់​ព្រះអង្គ។


ព្រះអង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។


ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ!”។


ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។


ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ឬ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» សោះ​ឡើយ។