លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
១ របាក្សត្រ 21:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្ដេច នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្ដេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ ព្រះបាទដាវីឌឃើញថា ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ ទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ អាល់គីតាប នៅគ្រានោះដោយស្តេចឃើញថា អុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូរអាអង្វររបស់គាត់ នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្តេចតែងតែធ្វើគូរបាននៅទីនោះ។ |
លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
រីឯព្រះពន្លារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់* នៅក្រុងគីបៀន។