១ របាក្សត្រ 14:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម” ។
សូមមើលជំពូក
ដូច្នេះ គេបានឡើងមកដល់បាល-ពេរ៉ាស៊ីម ហើយព្រះបាទដាវីឌប្រហារគេនៅទីនោះ រួចទ្រង់មានរាជឱង្ការថា៖ «ព្រះបានទម្លាយពួកខ្មាំងសត្រូវរបស់យើង ដោយសារដៃយើង ដូចជាទឹកធ្លាយទំនប់»។ ហេតុនោះបានជាគេហៅទីនោះថា "បាល-ពេរ៉ាស៊ីម "។
សូមមើលជំពូក
គេក៏ឡើងមកដល់បាល-ពេរ៉ាស៊ីម ហើយដាវីឌទ្រង់ប្រហារគេនៅទីនោះ រួចទ្រង់មានបន្ទូលថា ព្រះទ្រង់បានទំលាយមកលើពួកខ្មាំងសត្រូវរបស់យើង ដោយសារដៃយើង ដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
សូមមើលជំពូក
ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយស្តេចទតក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មកស្តេចមានប្រសាសន៍ថា៖ «អុលឡោះបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
សូមមើលជំពូក