១ របាក្សត្រ 12:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេ លោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអេស៊ើរ ជាមេលើគេ អ្នកបន្ទាប់គឺ អូបាឌា ទីបី អេលាប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគឺអេស៊ើរ ជាមេ អូបាឌា ជាទី២ អេលាប ជាទី៣ អាល់គីតាប អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេលោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី |
កូនប្រុសទាំងបីរូបរបស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស
មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។
ចំពោះកូនចៅកាដ លោកថ្លែងថា: សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន ឲ្យកាដមានទឹកដីទូលំទូលាយ! កាដសម្ងំដូចសិង្ហញីសម្ងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។