ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។
១ របាក្សត្រ 12:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចម្បាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រលើជនជាតិអ៊ីស្រាអែលទាំងមូល។ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងព្រះបាទដាវីឌជាព្រះមហាក្សត្រដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកទាំងនោះសុទ្ធតែជាមនុស្សថ្នឹកក្នុងចម្បាំង បានមកដល់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងអភិសេកទ្រង់ឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតែងតាំងព្រះបាទដាវីឌឡើងជាស្តេចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះ ដែលសុទ្ធតែជាមនុស្សថ្នឹកច្បាំង ក៏មកឯដាវីឌ នៅត្រង់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងតាំងទ្រង់ឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតាំងដាវីឌឡើងជាស្តេចដែរ អាល់គីតាប អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចំបាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីតែងតាំងទតជាស្តេចលើជនជាតិអ៊ីស្រអែលទាំងមូល។ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងទតជាស្តេចដែរ។ |
ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។
ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
«ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។
ក្នុងកុលសម្ព័ន្ធសាប់យូឡូន មាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។
នៅខាងកើតទន្លេយ័រដាន់ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត មានទាហានទាំងអស់ ១២០ ០០០នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ។
ពួកគេស្នាក់នៅក្រុងហេប្រូន ជាមួយព្រះបាទដាវីឌចំនួនបីថ្ងៃ ហើយបងប្អូនរបស់ពួកគេបានរៀបចំជប់លៀងទទួល។
នៅស្រុកយូដា ព្រះជាម្ចាស់ជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្ដេច និងពួកមន្ត្រីស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទូលបង្គំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបព្រះអង្គ យាងមករកទូលបង្គំ? ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ ដោយកាន់ចិត្តទៀងត្រង់។
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
យើងនឹងឲ្យពួកគេមានចិត្តតែមួយ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ យើងដកចិត្តរឹងដូចថ្មចេញពីពួកគេ ហើយឲ្យពួកគេមានចិត្តចេះស្ដាប់បង្គាប់វិញ