១ របាក្សត្រ 12:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១០០០នាក់ និងពលទាហាន ៣៧ ០០០នាក់ ប្រដាប់ដោយខែល និងលំពែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកណែបថាលី មានមេទ័ពមួយពាន់នាក់ ហើយមានបីម៉ឺនប្រាំពីរពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកណែបថាលីមានមេទ័ព១ពាន់នាក់ ហើយមាន៣ម៉ឺន៧ពាន់នាក់ដែលកាន់ខែល នឹងលំពែងមកជាមួយនឹងគេដែរ អាល់គីតាប ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១០០០ នាក់ និងពលទាហាន ៣៧ ០០០ នាក់ ប្រដាប់ដោយខែល និងលំពែង។ |
ក្នុងកុលសម្ព័ន្ធសាប់យូឡូន មាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។