Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កូន​ប្រុស​របស់​លោក​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ី‌លិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ពួក​កូនប្រុស​របស់​ណែបថាលី មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កូន​របស់​ណែប‌ថា‌លី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ នឹង​ស៊ីលិម

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កូន​ប្រុស​របស់​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​នាង​ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។


កូន​ប្រុស​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។


លោក​ទាំង​នេះ​ជា​កូន​របស់​នាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។


ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។


ក្នុង​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហា‌សោរ ស្រុក​កាឡាដ ស្រុក​កាលី‌ឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។


ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​នាយ​ទាហាន ១០០០​នាក់ និង​ពល​ទាហាន ៣៧ ០០០​នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។


ដាន់ យ៉ូសែប បេន‌យ៉ាមីន ណែប‌ថាលី កាឌ និង​អេ‌ស៊ើរ។


កូន​របស់​លោក​ណែប‌ថាលី ដែល​ជា​កូន​របស់​នាង​ប៊ីល‌ហា មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលីម។


អហ៊ី‌រ៉ា​ជា​កូន​របស់​អេណាន់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។


ចំពោះ​កូន​ចៅ​ណែប‌ថាលី លោក​ថ្លែង​ថា: ណែប‌ថាលី​ទទួល​ការ​សន្ដោស និង​ព្រះ‌ពរ​ដ៏​លើស‌លុប​ពី​ព្រះ‌អម្ចាស់ ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច និង​ទិស​ខាង​ត្បូង​ចុះ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម