នៅឆ្នាំទីបី ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានយាងទៅសួរសុខទុក្ខស្ដេចស្រុកអ៊ីស្រាអែល។
១ ពង្សាវតារក្សត្រ 22:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាពជាមួយស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេហូសាផាតក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។ អាល់គីតាប ស្តេចយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាព ជាមួយស្តេចស្រុកអ៊ីស្រអែល។ |
នៅឆ្នាំទីបី ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានយាងទៅសួរសុខទុក្ខស្ដេចស្រុកអ៊ីស្រាអែល។
នៅគ្រានោះ ប្រជាជនតែងតែថ្វាយយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់នៅឡើយ។
ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះអម្ចាស់ និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីឌ ជាបិតាបានផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជាក៏ធ្វើពិធីថ្វាយយញ្ញបូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា
ព្រះបាទយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះករុណា។
ស្ដេចដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្ដេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?