ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
១ ពង្សាវតារក្សត្រ 21:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរក្រោកឡើង ហើយចុះទៅជួបអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលសោយរាជ្យ នៅស្រុកសាម៉ារីទៅ ទ្រង់នៅក្នុងចម្ការរបស់ណាបោត ទ្រង់ចុះទៅទទួលយកចម្ការនោះធ្វើជារបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើងចុះទៅជួបនឹងអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលគង់នៅក្រុងសាម៉ារីទៅ មើល ទ្រង់នៅក្នុងចំការរបស់ណាបោត ទ្រង់បានចុះទៅទទួលយកចំការនោះ ទុកជារបស់ផងទ្រង់ អាល់គីតាប «ចូរក្រោកឡើងទៅជួបអហាប់ ជាស្តេចអ៊ីស្រអែលនៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។ |
ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
ដ្បិតព្រះបន្ទូលដែលលោកប្រកាស ក្នុងនាមព្រះអម្ចាស់ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។
ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
លោកយេហ៊ូវឲ្យគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្ដេចបាននៅក្រុងសាម៉ារី ព្រោះស្ដេចពួននៅទីនោះ។ គេនាំស្ដេចទៅជួបលោកយេហ៊ូវ ហើយលោកក៏ធ្វើគុតស្ដេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្ដេច ដ្បិតគេគិតថា ស្ដេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។