Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 21:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ជួប​នឹង​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល ដែល​គង់​នៅ​ក្រុង​សាម៉ារី​ទៅ មើល ទ្រង់​នៅ​ក្នុង​ចំការ​របស់​ណាបោត ទ្រង់​បាន​ចុះ​ទៅ​ទទួល​យក​ចំការ​នោះ ទុក​ជា​របស់​ផង​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​ជួប​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដែលសោយ​រាជ្យ នៅ​ស្រុក​សាម៉ារី​ទៅ ទ្រង់​នៅ​ក្នុង​ចម្ការ​របស់​ណា‌បោត ទ្រង់​ចុះ​ទៅ​ទទួល​យក​ចម្ការ​នោះ​ធ្វើ​ជា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 «ចូរ​ក្រោក​ឡើង ទៅ​ជួប​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 «ចូរ​ក្រោក​ឡើង​ទៅ​ជួប​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 21:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ


ពី​ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាសនា​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន នោះ​នឹង​កើត​មក​ជា​ពិត។


លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ


រីឯ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល គាត់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី


ខណ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា


លោក​ក៏​រក​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់ នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សំឡាប់​បង់ ហើយ​កប់​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​យ៉ូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម