មានបុរសម្នាក់ដែលជាសមាជិករបស់ក្រុមព្យាការីពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។
១ ពង្សាវតារក្សត្រ 20:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្យាការីជួបបុរសម្នាក់ទៀត ហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើឲ្យគាត់មានរបួស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់ជួបម្នាក់ទៀត ប្រាប់ថា៖ «សូមអ្នកវាយខ្ញុំចុះ» អ្នកនោះក៏វាយគាត់ឲ្យមានរបួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ជួបនឹងម្នាក់ទៀត ប្រាប់ថា សូមឲ្យអ្នកវាយខ្ញុំចុះ អ្នកនោះក៏វាយគាត់ឲ្យមានរបួស អាល់គីតាប បន្ទាប់មក ណាពីជួបបុរសម្នាក់ទៀត ហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើឲ្យគាត់មានរបួស។ |
មានបុរសម្នាក់ដែលជាសមាជិករបស់ក្រុមព្យាការីពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។
ព្យាការីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសិង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសិង្ហ ហើយសិង្ហក៏សម្លាប់គាត់។
ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិត ដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំព្រះបាទអហាប់នៅតាមផ្លូវ។