Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សិង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សិង្ហ ហើយ​សិង្ហ​ក៏​សម្លាប់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គាត់​ក៏​ប្រាប់​ថា៖ «ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា មើល៍! កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សម្លាប់​អ្នក»។ ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​មួយ​មក​ឃើញ ហើយ​សម្លាប់​គាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់ តាមព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ណាពី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សឹង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សឹង្ហ​ហើយ សឹង្ហ​ក៏​សម្លាប់​គាត់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:36
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្យាការី​ដែល​បាន​អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​ផ្ទះ​គាត់ ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះអង្គ។ ព្រះ‌អម្ចាស់​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សិង្ហ វា​ហែក​សម្លាប់​គាត់ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់»។


បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម