លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
១ ពង្សាវតារក្សត្រ 20:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាយើងនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្ដាប់ដៃឯង ហើយឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត អាល់គីតាប អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។ |
លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។
ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីយ៉ាចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមឲ្យពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះតាមបញ្ជារបស់ព្រះអង្គ។
ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេឲ្យវិលមករកព្រះអង្គវិញបាន»។
ពេលនោះ មានព្យាការីម្នាក់ចូលមកគាល់ព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែល ដោយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើអ្នកឃើញកងទ័ពដ៏សន្ធឹកសន្ធាប់នេះទេ? យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
កងទ័ពទាំងពីរបោះជំរំទល់មុខគ្នា អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ការប្រយុទ្ធក៏កើតឡើង ហើយកងទ័ពអ៊ីស្រាអែលវាយកងពលថ្មើរជើងរបស់ជនជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។
ពួកគេនិយាយពីព្រះនៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។
ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» ព្រះអង្គអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ព្រះអង្គនឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះអង្គ។
«យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំប៉័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។
ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមច្បាប់របស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។
ប៉ុន្តែ យើងទុកឲ្យពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីឲ្យរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសម្តែងឲ្យជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រាអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
យើងនឹងធ្វើឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្ដោយឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
ពេលអ្នករាល់គ្នាមកដល់ទីនេះ ស៊ីហុនជាស្ដេចក្រុងហែសបូន និងអុកជាស្ដេចស្រុកបាសាន បានលើកទ័ពចេញមកវាយប្រហារពួកយើង តែពួកយើងយកជ័យជម្នះលើពួកគេ ។
ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែនព្រះអម្ចាស់ទេដែលសម្រេចការនេះ”។