ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែលដូចតទៅ៖
ទ្រង់ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ជាស្តេចអ៊ីស្រាអែលថា៖ «បេន-ហាដាដមានរាជឱង្ការដូច្នេះថា
ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានបន្ទូលដូច្នេះថា
ស្តេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចអហាប់ ជាស្តេចអ៊ីស្រអែលដូចតទៅ៖
ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖
ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចម្បាំង រួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។
ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «មាស ប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះករុណា សុទ្ធតែជារបស់យើង»។
ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី