លោកដាវីឌហៅក្មេងបម្រើម្នាក់របស់លោកមក រួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។
១ ពង្សាវតារក្សត្រ 2:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។ អាល់គីតាប ស្តេចស៊ូឡៃម៉ាន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្តេចអដូនីយ៉ា។ សម្តេចអដូនីយ៉ាក៏ស្លាប់ទៅ។ |
លោកដាវីឌហៅក្មេងបម្រើម្នាក់របស់លោកមក រួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។
ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើង ដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន”។
ព្រះបាទដាវីឌបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។
លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។
មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។
ព្រះរាជាមានរាជឱង្ការថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
ស្ដេចចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ព្រះបាទសាឡូម៉ូនក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។
ជនជាតិយូដាពោលទៀតថា៖ «យើងមកនេះ ដើម្បីចងអ្នកយកទៅប្រគល់ឲ្យជនជាតិភីលីស្ទីន»។ លោកសាំសុនស្នើទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្បថជាមួយខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ»។
លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។