Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ក៏​ទៅ​សម្លាប់​លោក​យ៉ូអាប់ ហើយ​បញ្ចុះ​សព​ក្នុង​ដី​ភូមិ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាប់​នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដូច្នេះ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ឡើង​ទៅ​សម្លាប់​យ៉ូអាប់ ហើយ​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ដូច្នេះ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ក៏​ឡើង​ទៅ​ប្រហារ​សំឡាប់​យ៉ូអាប់​បង់ រួច​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

34 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ក៏​ទៅ​សម្លាប់​លោក​យ៉ូអាប់ ហើយ​បញ្ចុះ​សព​ក្នុង​ដី​ភូមិ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​យ៉ូអាប់​នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:34
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន ចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា។ សម្ដេច​អដូ‌នី‌យ៉ា​ក៏​សោយ​ទិវង្គត​ទៅ។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់ គឺ​សម្លាប់​គាត់​នៅ​នឹង​កន្លែង ហើយ​បញ្ចុះ​សព​នៅ​ទី​នោះ​ទៅ។ ដូច្នេះ លោក​ធ្វើ​ឲ្យ​យើង និង​រាជ‌វង្ស​របស់​យើង រួច​ផុត​ពី​ទោសពៃរ៍​ចំពោះ​ឃាត‌កម្ម ដែល​លោក​យ៉ូអាប់​ប្រព្រឹត្ត​ទៅ​លើ​ជន​ស្លូត​ត្រង់។


ស្ដេច​ចេញ​បញ្ជា​ឲ្យ​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ី‌ម៉ៃ។ រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ក៏​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​រឹង‌មាំ។


កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


នៅ​គ្រា​នោះ លោក​យ៉ូហាន‌បាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោ‌ស្ថាន*​ស្រុក​យូដា​ថា៖


រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​វាល​រហោ‌ស្ថាន​មាន: បេតអា‌រ៉ាបា មីត‌ឌីន សេ‌កាកា


ជន‌ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម