លោកអេលីយ៉ាក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួច សម្រាន្ដលក់ជាថ្មី។
១ ពង្សាវតារក្សត្រ 19:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ទេវតារបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា ចូរក្រោកឡើងបរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកំឡាំងឯងណាស់ អាល់គីតាប ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាមកដាស់គាត់ម្តងទៀត ទាំងពោលថា៖ «ចូរក្រោកឡើងបរិភោគទៅ ដ្បិតអ្នកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ |
លោកអេលីយ៉ាក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួច សម្រាន្ដលក់ជាថ្មី។
លោកក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យលោកមានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។
រនុកទ្វារធ្វើអំពីដែក និងលង្ហិន ផ្ដល់សន្តិសុខឲ្យអេស៊ើរ សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។