ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​លើក​ទី​ប្រាំ‌ពីរ អ្នក​បម្រើ​ជម្រាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​អហាប់​ឲ្យ​ទឹម​រាជ‌រថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ប្រាំពីរ​ដង​ហើយ ក៏​ជម្រាប​ថា៖ «ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក» លោក​បង្គាប់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អ័ហាប់​ថា "សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង"»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​គំរប់​៧​ដង នោះ​ក៏​ជំរាប​ថា ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក នោះ​លោក​បង្គាប់​ថា ចូរ​ឡើង​ទៅ​ទូល​អ័ហាប់​ថា សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង

សូមមើលជំពូក

អាល់គីតាប

នៅ​លើក​ទី​ប្រាំ​ពីរ អ្នក​បម្រើ​ជម្រាប​អេលី‌យ៉េស​ថា៖ «ខ្ញុំ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ អេលី‌យ៉េស​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​អហាប់​ឲ្យ​ទឹម​រទេះ ហើយ​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:44
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បម្រើ​នោះ​ក៏​ឡើង​ទៅ ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​ឃើញ​អ្វី​ទេ!»។ លោក​អេលីយ៉ា​ប្រាប់​អ្នក​បម្រើ​ឲ្យ​ឡើង​ទៅ​មើល​ដូច្នេះ ចំនួន​ប្រាំ‌ពីរ​ដង។


អ្វីៗ​ដែល​លោក​ធ្លាប់​មាន​ពី​មុន ហាក់​ដូច​ជា​បន្តិច‌បន្តួច​ប៉ុណ្ណោះ ដ្បិត​អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​នៅ​ពេល​ខាង​មុខ មាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។


អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ! អ្នក​បាន​នាំ​អាទិ៍​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។


មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។ «ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ដែល​ទត​មើល​ផែនដី​ទាំង​មូល»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា​ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។


ជន‌ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។


ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។