ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​តង្វាយ​ដុត​ទាំង​មូល និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក រួច​ហើយ​លោក​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​លោក​ជា​លើក​ទី​បី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​ប្រាប់​ថា៖ «ចូរ​ចាក់​ម្តង​ទៀត» គេ​ក៏​ចាក់​ម្តង​ទៀត រួច​លោក​ប្រាប់​ថា៖ «ចូរ​ចាក់​ម្តង​ទៀត» គេ​ក៏​ចាក់​ម្តង​ទៀត គេ​ចាក់គ្រប់​បី​ដង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត នោះ​គេ​ក៏​ចាក់​ម្តង​ទៀត រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ជា​គំរប់​៣​ដង

សូមមើលជំពូក

អាល់គីតាប

គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​គូរបាន​ដុត និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ បន្ទាប់​មក​គាត់​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ រួច​ហើយ​គាត់​ប្រាប់​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​គាត់​ជា​លើក​ទី​បី។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:34
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ ដាក់​ពី​លើ​អុស​នោះ។


ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។


យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។


ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។