ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។
១ ពង្សាវតារក្សត្រ 16:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីម្ភៃប្រាំមួយនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា អស់រយៈពេលពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ អាល់គីតាប នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។ |
ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទបាសា ជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។
នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។
គ្រានោះ ប្រជាជនអ៊ីស្រាអែលបានបាក់បែកគ្នាជាពីរក្រុម ក្រុមមួយចង់លើកលោកធីបនី ជាកូនរបស់លោកគីណាត ឡើងជាស្ដេច ក្រុមមួយទៀតចង់លើកលោកមេទ័ពអូមរីវិញ។
នៅឆ្នាំទីសាមសិបមួយនៃរជ្ជកាលព្រះបាទអេសា ស្ដេចស្រុកយូដា ព្រះបាទអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលដប់ពីរឆ្នាំ គឺទ្រង់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា
កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ព្រះបាទអេឡា ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទបាសា ព្រមទាំងរាជវង្ស តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ ព្រះបាទបាសាបានប្រព្រឹត្តអំពើបាប ដូចរាជវង្សរបស់ព្រះបាទយេរ៉ូបោមដែរ។ មួយវិញទៀត ស្ដេចបានសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទយេរ៉ូបោម។
មានរាជបម្រើមួយរូបរបស់ស្ដេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចម្បាំងចំនួនពាក់កណ្ដាល បានក្បត់ព្រះបាទអេឡា។ នៅគ្រានោះ ព្រះរាជាស្នាក់នៅក្រុងធើសា កំពុងសោយសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។
លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។
នៅឆ្នាំទីហាសិបនៃរជ្ជកាលព្រះបាទអសារា ស្ដេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល។ ស្ដេចសោយរាជ្យបានពីរឆ្នាំ នៅក្រុងសាម៉ារី។
កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។