នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។
១ កូរិនថូស 7:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។ ព្រះគម្ពីរខ្មែរសាកល តើអ្នកជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកផ្ដាច់ចំណងពីនាងឡើយ។ តើអ្នកមិនជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកប្រពន្ធឡើយ។ Khmer Christian Bible បើអ្នកមានប្រពន្ធហើយ ចូរកុំរកផ្លូវលែងលះ បើអ្នកមិនទាន់មានប្រពន្ធទេ ចូរកុំយកប្រពន្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ អាល់គីតាប បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។ |
នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។
ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។
បើបងប្អូនរៀបការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្តអំពើបាបឡើយ ហើយបើស្ត្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្តែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់ឲ្យបងប្អូនចៀសផុតពីការលំបាកទាំងនោះ។