Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បើ​បងប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ប៉ុន្តែ​ទោះបីជា​អ្នក​រៀបការ ក៏​មិនមែន​ប្រព្រឹត្តបាប​ទេ ហើយ​ទោះបីជា​ស្ត្រីព្រហ្មចារី​រៀបការ ក៏​មិនមែន​ថា​ប្រព្រឹត្តបាប​ដែរ​។ យ៉ាងណាមិញ អ្នកដែលរៀបការ​នឹង​ជួប​ទុក្ខវេទនា​ក្នុង​ជីវិត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ចៀសផុត​ពី​ការនេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ប៉ុន្ដែ​ទោះបី​អ្នក​រៀបការ​មែន​ក៏​ដោយ​ អ្នក​មិន​បាន​ធ្វើ​បាប​ទេ​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ​ នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ ប៉ុន្ដែ​មនុស្ស​បែប​នេះ​នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប៉ុន្តែ បើ​អ្នក​រៀប‌ការ មិន​មែន​មានន័យ​ថា​មាន​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​រៀប‌ការ នាង​ក៏​គ្មាន​បាប​ដែរ តែ​អស់​អ្នក​ដែល​រៀប‌ការ នឹង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ផុត​ពី​ការ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 បើ​បង​ប្អូន​រៀប‌ការ មិន​មែន​មាន​ន័យ​ថា បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប​ឡើយ ហើយ​បើ​ស្ដ្រី​ក្រមុំ​ម្នាក់​រៀប‌ការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្ដែ អ្នក​ដែល​មាន​គូ​ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។


ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។


បើ​បងប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បងប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។


បងប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ


ខ្ញុំ​សូម​ជម្រាប​បងប្អូន ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគ‌យល់​ដល់​បងប្អូន (បើ​មិន​ពិត​ទេ សូម​ព្រះអង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។


សូម​បងប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម