១ កូរិនថូស 14:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ អ្នកនោះក៏មិនត្រូវបានទទួលស្គាល់ដែរ។ Khmer Christian Bible ដូច្នេះ បើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេ អ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ ត្រូវឲ្យអ្នកនោះគ្មានការទទួលស្គាល់ទៅចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ អាល់គីតាប ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់ហ៊ូកុំនេះទេ អុលឡោះក៏មិនទទួលស្គាល់អ្នកនោះដែរ។ |
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ
ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនឲ្យនិយាយភាសាចម្លែកអស្ចារ្យឡើយ