ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។
១ កូរិនថូស 11:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសម្រាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសម្រាប់បុរសវិញ។ ព្រះគម្ពីរខ្មែរសាកល ហើយមិនមែនមនុស្សប្រុសទេ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សស្រី គឺមនុស្សស្រីវិញ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សប្រុស។ Khmer Christian Bible ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះក៏មិនបានបង្កើតបុរសមកសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះក៏មិនបានបង្កើតបុរសមកសំរាប់ស្ត្រីដែរ គឺស្ត្រីសំរាប់បុរសវិញ អាល់គីតាប ហើយអុលឡោះពុំបានបង្កើតបុរសមកសម្រាប់ស្ដ្រីទេ គឺទ្រង់បង្កើតស្ដ្រីសម្រាប់បុរសវិញ។ |
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។
មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។
ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។
ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។