ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 7:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពីរនៃរជ្ជ‌កាលរបស់​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស។

សូមមើលជំពូក



អែសរ៉ា 7:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។


នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។


ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នាំ​គ្នា​សម្រាក​ចំនួន​បី​ថ្ងៃ។


យើង​ខ្ញុំ​ជា​ទាសករ​មែន ប៉ុន្តែ ព្រះ​នៃ​យើង​ខ្ញុំ​ពុំ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ពែរ្ស គឺ​ព្រះអង្គ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​ឡើង​វិញ ជួស‌ជុល​កន្លែង​បាក់​បែក ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​ទី​ជម្រក​ដ៏​រឹង‌មាំ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


គេ​បាន​មក​នាំ​នាង​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​អហា‌ស៊ូរុស នៅ​ព្រះ‌បរម‌រាជ‌វាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស​ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។


ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​រៀបចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះ‌មេស្ស៊ី*​យាង​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។