អែសរ៉ា 7:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែលមួយចំនួនព្រមទាំងក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចម្រៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើព្រះវិហារ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នៅឆ្នាំទីប្រាំពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារខ្លះ ក៏បានឡើងមកក្រុងយេរូសាឡិមដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិម នៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ សូមមើលជំពូកអាល់គីតាប7 នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស ប្រជាជនអ៊ីស្រអែលមួយចំនួនព្រមទាំងក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមចំរៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើម៉ាស្ជិទ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។ សូមមើលជំពូក |
ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។