Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពីរនៃរជ្ជ‌កាលរបស់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បុរស​ទាំង​អស់​ក្នុង​ពួក​យូដា និង​បេនយ៉ាមីន បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​ម្ភៃ ខែ​ទី​ប្រាំ​បួន។ មនុស្ស​ទាំង​អស់​នោះ​អង្គុយ​នៅ​ក្នុង​ទី​ធ្លា នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ ទាំង​ញាប់​ញ័រ​ដោយ​ព្រោះ​ដំណើរ​នោះ និង​ដោយ​ព្រោះមាន​ភ្លៀង​យ៉ាង​ធំ។


នៅ​ឆ្នាំ​ទី​ប្រាំពីរ ក្នុង​រជ្ជ​កាលព្រះ​បាទ​អើថា‌ស៊ើក‌សេស ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ខ្លះ ក៏​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ដែរ។


លោក​បាន​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​មួយ ក្នុង​ខែ​ទីមួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ដ្បិត​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក។


យើង​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។


ដ្បិត​យើង​ខ្ញុំ​ជា​បាវ​បម្រើ​គេ​មែន ប៉ុន្ដែ ព្រះ​នៃ​យើង​ខ្ញុំ​មិន​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ក្នុងពេល​យើង​នៅ​បម្រើ​គេ​ឡើយ គឺ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុ‌រសដ​ល់​យើង​ខ្ញុំ ឲ្យ​បាន​រស់​ឡើង​វិញ​បន្តិច នៅចំពោះ​ពួក​ស្តេច​ស្រុក​ពើស៊ី ដើម្បី​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ជួស‌ជុល​ទី​បាក់‌បែក​ឡើង​វិញ ព្រម​ទាំង​ឲ្យ​មាន​កំផែង​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ឡើង។


គេ​បាន​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស នៅ​ក្នុង​រាជវាំង នៅ​ខែ​ទី​ដប់ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជ​កាល​របស់​ស្ដេច


ដូច្នេះ សូម​លោក​ជ្រាប ហើយ​យល់​ថា ចាប់​ពី​ពេល​ព្រះ​ចេញ​បញ្ជា​ឲ្យ​តាំង ហើយ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ រហូត​ដល់​គ្រា​របស់​ស្ដេច​មួយ​អង្គ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​យាង​មកដល់ នោះ​នឹង​មាន​រយៈ​ពេល​ប្រាំ​ពីរ​អាទិត្យ ហើយ​រយៈ​ពេល​ហុក​សិប​ពីរ​អាទិត្យ​ទៀត នឹង​ត្រូវ​សង់​ឡើង​វិញ​ឲ្យ​មាន​ផ្លូវ​ធ្លា ប្រឡាយ​ការពារ តែ​សង់​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម