ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
អេសេគាល 48:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។ អាល់គីតាប ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកជូនអុលឡោះតាអាឡា។ |
ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ដូច្នេះ ពួកគេត្រូវទទួលដីដ៏សក្ការៈបំផុតនេះ ជាដីញែកថ្វាយព្រះអម្ចាស់ នៅជាប់នឹងដីរបស់ពួកលេវី។
ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំប្រទល់ដីរបស់ពួកបូជាចារ្យ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់បូជាចារ្យដែរ។
បូជាចារ្យលើកសត្វទាំងនោះ ព្រមទាំងនំប៉័ងដែលជាផលដំបូង និងកូនចៀមទាំងពីរ ថ្វាយព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវថ្វាយជាតង្វាយដ៏សក្ការៈដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។
ចំណែកក្រុងរបស់ពួកលេវីវិញ ពួកលេវីអាចលោះយកផ្ទះដែលគេមាននៅក្នុងក្រុងទាំងនោះ នៅពេលណាក៏បាន។
រីឯស្រែចម្ការដែលស្ថិតនៅជុំវិញក្រុងរបស់ពួកលេវីមិនអាចលក់បានទេ ព្រោះជាកម្មសិទ្ធិរបស់ពួកគេ រហូតតទៅ»។
បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។
មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ ប្រោសយើងឲ្យទៅជាបុត្ររបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ