គេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចម្អិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
អេសេគាល 46:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកបូជាចារ្យស្ងោរសាច់ ដែលគេយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប។ គេក៏ចម្អិនតង្វាយម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ប្រាប់ខ្ញុំថា៖ «នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចម្អិនតង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្ដាជនចេញជាបរិសុទ្ធដល់ព្រះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរដង្វាយ ដែលថ្វាយដោយព្រោះការរំលង នឹងដង្វាយលោះបាប ព្រមទាំងចំអិនដង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ អាល់គីតាប គាត់មានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកអ៊ីមុាំស្ងោរសាច់ ដែលគេយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប។ គេក៏ចំអិនជំនូនម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។ |
គេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចម្អិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ មកចម្អិននៅក្នុងទីសក្ការៈ។
ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សម្រាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។
ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញបូជារំដោះបាប ឬយញ្ញបូជាសុំលើកលែងទោសដែលប្រជាជនយើងយកមកថ្វាយ។ អ្វីៗដែលជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង ពួកបូជាចារ្យអាចយកបាន។
លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរកាត់ជ្រុងទាំងបួននៃទីលាន។ តាមជ្រុងនីមួយៗនៃទីលាននោះ មានទីធ្លាមួយ។
បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងព្រះដំណាក់ចម្អិនសាច់ ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជា»។
«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះអម្ចាស់ គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង
រីឯតង្វាយនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជា ដែលគេថ្វាយចំពោះព្រះអម្ចាស់។
រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។
នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ កណ្ដឹងដែលគេពាក់ឲ្យសេះថា “ញែកថ្វាយព្រះអម្ចាស់”។ រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ ក៏គេចាត់ទុកជាសក្ការៈ ដូចចានសម្រាប់ប្រោះឈាម ដែលស្ថិតនៅក្បែរអាសនៈដែរ។