Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទាំង​បួន​នៃ​ទី‌លាន។ តាម​ជ្រុង​នីមួយៗ​នៃ​ទី‌លាន​នោះ មាន​ទីធ្លា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​ទៅ​តាម​ទាំង​បួន​ជ្រុង​ទី‌លាន​នោះ នោះ​ឃើញ​មាន​ទី‌លាន​មួយៗ​នៅ​គ្រប់​ទាំង​ជ្រុង​ទី‌លាន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រួច​លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​ទៅ​តាម​ទាំង​៤​ជ្រុង​ទីលាន​នោះ នោះ​ឃើញ​មាន​ទីលាន​មួយៗ​នៅ​គ្រប់​ទាំង​ជ្រុង​ទីលាន​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គាត់​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទាំង​បួន​នៃ​ទី‌លាន។ តាម​ជ្រុង​នីមួយៗ​នៃ​ទី‌លាន​នោះ មាន​ទីធ្លា​មួយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សន្ធឹក​ស្លាប​របស់​ពួក​ចេរូប៊ីន លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សូរ‌ស័ព្ទ​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។


លោក​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។


លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​បូជា‌ចារ្យ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប។ គេ​ក៏​ចម្អិន​តង្វាយ​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស‌វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជា‌ជន​ប៉ះ‌ពាល់​របស់​សក្ការៈ»។


ទីធ្លា​ទាំង​បួន​មាន​ទំហំ​តូច​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សែ‌សិប​ហត្ថ និង​ទទឹង​សាម‌សិប​ហត្ថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម